ទំនួលខុសត្រូវចម្បង៖
1. គោលនយោបាយទូទៅ៖ គោររពនិងអនុវត្តតាមទស្សនវិស័យ ចក្ខុវិស័យ ទិសដៅ គោលការណ៍ និងបទបញ្ជាផ្ទៃក្នុងរបស់សាលាឲ្យបានខ្ជាប់ខ្ជួន
2. វិន័យនិងសណ្តាប់ធ្នាប់សិស្ស៖ គ្រប់គ្រងលើវិន័យ និងសណ្តាប់ធ្នាប់សិស្សឲ្យមានប្រសិទ្ធិភាព និងធានាវិន័យនិងសណ្តាប់ធ្នាប់ល្អរបស់សិស្ស
3. កិច្ចការសិស្ស៖ រៀបចំនិងគ្រប់គ្រងប្រវត្តិរូប សំណុំបែបបទចូលរៀនរបស់សិស្ស សញ្ញាបត្រ បណ្ណសរសើរ លិខិតបញ្ជាក់ការសិក្សា រង្វាន់និងការងារផ្សេងៗដែលទាក់ទងនឹងការសិក្សារបស់សិស្សឲ្យមានភាពត្រឹមត្រូវនិងច្បាស់លាស់នៃឯកសារនិងលិខិតបទដ្ឋាន
4. ការបង់ថ្លៃសិក្សាសិស្ស៖ ពិនិត្យនិងគ្រប់គ្រងទៅលើការបង់ថ្លៃសិក្សារបស់សិស្សទាំងអស់ឲ្យបានទាន់ពេលវេលា
5. អវត្តមានសិស្ស៖ ពិនិត្យនិងតាមដានជាប្រចាំនូវព័ត៌មាននៃការមករៀនរបស់សិស្ស ដើម្បីផ្តល់ព័ត៌មានដល់អាណាព្យាបាលសិស្ស និងគ្រូប្រចាំថ្នាក់វិញពីមូលហេតុឲ្យបានគ្រប់គ្រាន់និងទាន់ពេលវេលា
6. ការស្រាវជ្រាវនិងអភិវឌ្ឍន៍៖ ស្រាវជ្រាវនិងអភិវឌ្ឍជាប្រចាំកម្មវិធីសិក្សា តម្លៃសិក្សា យុទ្ធសាស្រ្តទីផ្សារ ចំណុចខ្លាំង ចំណុចខ្សោយនៃសាលារៀននានាដែលជាគូប្រកួតប្រជែង ហើយរាយការណ៍ជូននាយកសាលា ដើម្បីដំណើរការរបស់សាលាមានភាពរីកចម្រើននិងអាចប្រកួតប្រជែងបាន
7. ទំនាក់ទំនងជាមួយមាតាបិតា៖ បង្កើតទំនាក់ទំនងល្អ និងជិតសិ្នទជាមួយសិស្សានុសិស្ស មាតាបិតា អាណាព្យាបាលសិស្សគ្រប់រូប និងសម្របសម្រួលបញ្ហាផ្សេងៗ មុននឹងបញ្ជូនមកថ្នាក់ដឹកនាំបន្ទាប់ ដើម្បីបង្កើនការចូលរួមរបស់មាតាបិតានិងជ្រាបពីកិច្ចសាលាយ៉ាងច្បាស់លាស់
លក្ខខណ្ឌនៃការជ្រើសរើស៖
8. បរិញ្ញាបត្រផ្នែកអប់រំ ឬសញ្ញាបត្រទាក់ទងនឹងការអភិវឌ្ឍការអប់រំ
9. ត្រូវមានបទពិសោធន៍យ៉ាងតិច ៣ឆ្នាំ លើផ្នែកអប់រំ
10. មានជំនាញខាងទំនាក់ទំនង សរសេររបាយការណ៍ ការដោះស្រាយបញ្ហា និងជំនាញសម្របសម្រួលការងារ
11. មានជំនាញកុំព្យូទ័រ (Microsoft Word, Excel, & Power Point)
12. ត្រូវមានសញ្ញាបត្រគរុកោសល្យផ្នែកខ្មែរ
13. បេក្ខជនដែលកំពុងបំពេញការងារនៅតាមសេវាកម្មរបស់ អ៊ិន ធី ស៊ី គ្រុប ត្រូវបានលើកទឹកចិត្ត
v Salary and Benefit:
We are offering a competitive salary depending largely on your experience and educational background.
v How to apply: Please send only your cover letter and CV attaching a passport size photo to us at [email protected] only short-listed candidates will be notified:
Please always put your email subject as “Application for XXXX (position you applied)” and rename your attached file in your full name, i.e. CV_Name. Please put all your attached documents into one file only.
v Contact Details
Contact address: No.100, Pasteur Street, Sangkat Phsar Thmey III, Khan Daun Penh, Phnom Penh.
Telephone: (855) 15 838 944 (Mon-Fri, 8am-5pm)Closed Date: 2020-06-30 17:00:00