#100, St. Pasteur (St.51 - St.200),
Sangkat Phsar Thmey III, Khan Daun Penh, Phnom Penh, Cambodia.
Mon - Fri 7.30 - 17.00
  • MANAGEMENT TEAMS
  • OUR PARTNERS
  • INSTITUTIONS
  • NEWS
  • VACANCIES
  • CONTACT US
  •  - 
    English
     - 
    en
    Khmer
     - 
    km

ខួប ២៧ឆ្នាំ នៃស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប និងពិធីជប់លៀង បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

អ៊ិន ធី ស៊ី ជាផ្ទះ ជាគ្រួសារ និងជាអនាគតខ្ញុំ!

  • ស្ថាប័នអប់រំអ៊ិន ធី ស៊ី គ្រុប បានប្រារព្ធនូវពិធីអបអរសាទរខួប ២៧ឆ្នាំ នៃស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប និងពិធីជប់លៀង បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ ដែលមានការចូលរួមពីលោកឧកញ៉ា អគ្គនាយក និងលោកជំទាវ លោកប្រធាននាយកប្រតិបត្តិ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ គណៈនាយក បុគ្គលិកគ្រប់សេវាកម្មរបស់អ៊ិន ធី ស៊ី គ្រុប ទូទាំងរាជធានី-ខេត្ត  ។
  • តាម​ប្រសាសន៍របស់ លោកឧកញ៉ា ជា ធីឡាយ ស្ថាបនិក និងជាអគ្គនាយកនៃស្ថាប័នអប់រំអ៊ិន ធី ស៊ី គ្រុប បានបញ្ជាក់ ផងដែរថាស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប បានប្រារព្ធពិធីអបអរសាទរខួប ២៧ឆ្នាំ នៃស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប និងពិធីជប់លៀង បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្នុងគោលបំណង ដើម្បីបង្កបរិយាកាសរីការាយក្នុងស្ថាប័ន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងដើម្បីចូលរួមអបអរសាទរយ៉ាងផុសផុលក្នុងឱកាសដែលស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប គម្រប់ខួប៧ឆ្នាំ ព្រមទាំងការរក្សាបាននូវនិរន្តរភាពប្រកបដោយភាពធន់ ​និងចក្ខុវិស័យវែងឆ្ងាយដើម្បីសម្រេចបាននូវការចូលរួមអភិវឌ្ឍន៍ធនធានមនុស្សក្នុងប្រទេសកម្ពុជា។
  • ក្នុងនោះផងដែរ ​លោក ឃឹម ផុន ប្រធាននាយកប្រតិបត្តិបាន​ក៏បានថ្លែងនូវមតិថ្លែងអំណរគុណប្រកបដោយមនោសញ្ចេតនា ពោរពេញទៅដោយភាពស្និតស្នាលជាមួយនឹងថ្នាក់ដឹកនាំ បុគ្គលិកគ្រប់សេវាកម្មផងដែរ លោកប្រធាននាយកប្រតិបត្តិបានកោតសរសើរនូវសមានចិត្ត ស្មារតីលះបង់ប្រកបដោយភាពជាម្ចាស់របស់គណៈនាយកគ្រប់ទីតាំងដែលបានចូលរួមចំណែកយ៉ាងសកម្ម ជាហេតុធ្វើឱ្យស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប ជាស្ថាប័នឈានមុខគេផ្នែកវិស័យអប់រំ និងជាស្ថាប័នមួយដែលមាននិរន្តភាពផ្នែកហិរញ្ញវត្ថុ និងធនធានមនុស្ស។